ប្រទេសឥណ្ឌាបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៨,៦២ ករណី និងចំនួនមរណភាព ៦១៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
- BY
- autoadmin
- August 7, 2021
ទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលប្រទេសឥណ្ឌាបានបង្ហាញថា ចំនួនសរុបនៃជំងឺ COVID-19 របស់ប្រទេសខ្លួន បានកើនឡើងដល់ ៣១,៨៩៥,៣៨៥ ករណី គិតត្រឹមថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានករណីថ្មីចំនួន ៣៨,៦២៨ ករណី ត្រូវបានចុះកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ក្រៅពីនេះក៏មានការស្លាប់ចំនួន ៦១៧ ករណី ត្រូវបានកត់ត្រាចាប់តាំងពីព្រឹកថ្ងៃសុក្រ ដោយធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤២៧,៣៧១ នាក់។ ឥឡូវនេះប្រទេសឥណ្ឌាមានករណីសកម្មចំនួន ៤១២,១៥៣ ករណី នៅទូទាំងប្រទេស ជាមួយនឹងការថយចុះចំនួន ២,០០៦ ករណី នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ មានអ្នកជំងឺថ្មីចំនួន ៤០,០១៧ នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៣១,០៥៥,៨៦១ ករណី ៕


អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ
- Share This Post:






