ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះកំណាច Mungkhu បោកបក់បំផ្លិចបំផ្លាញប្រទេសចិនអស់មិនស្ទើរ

    BY Khmernote Media September 17, 2018
    ព្យុះកំណាច Mungkhu បោកបក់បំផ្លិចបំផ្លាញប្រទេសចិនអស់មិនស្ទើរ

    ចិន៖ ព្យុះកំណាច Mungkhu បានបោកបក់ទៅដល់ខេត្ត Guangdong ប្រទេសចិនហើយ បន្ទាប់ពីព្យុះមួយនេះបានបង្កគ្រោះថ្នាក់យ៉ាងខ្លាំង នៅក្នុងប្រទេសហ្វីលីពិនរួចមក។ ទីក្រុងហុងកុង និងម៉ាកាវក៏កំពុងតែរងនឹងព្យុះនេះដូចគ្នាដែរ ដែលវាបានប៉ះពាល់ការធ្វើដំណើរប្រចាំថ្ងៃ ការកំសាន្ត និងការរកស៊ីរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ គួរម្លឹកឡើងវិញថា ពេលដែលព្យុះទីហ្វុងនេះបោកបក់ខ្លាំងនៅក្នុងប្រទេសហ្វីលីពិន វាបានធ្វើឲ្យមានមនុស្សស្លាប់ចំនួន២៩នាក់ និងបង្កឲ្យមានផ្ទះ សម្បែងជាច្រើនខ្នងត្រូវដួលរលំ។

    យ៉ាងណាក្តី សម្រាប់នៅក្នុងប្រទេសចិនវិញ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ពីចំនួនជនរងគ្រោះ និងការបំផ្លិចបំផ្លាញពីព្យុះនេះនៅឡើយទេ។ អ្វីដែលអាជ្ញាធរចិនអាចជូនដំណឹងបានគឺថា ព្យុះនេះបោកបក់ក្នុងល្បឿនយ៉ាងលឿនជាង ២០០ គីឡូមែត្រក្នុងមួយម៉ោង ហើយអាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្ត Guangdong ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយបើមិនចាំបាច់ទេ គួរក្នុងផ្ទះកុំចេញក្រៅផ្តេសផ្តាសឲ្យសោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ todayonline

    Share This Post:
    MPO4D jitutoto mpo4d Mpoplay