ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអ្នកដែលនៅសេសសល់មិនទាន់ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស នៅរាជធានីភ្នំពេញ

    BY Khmernote Media August 7, 2021
    គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអ្នកដែលនៅសេសសល់មិនទាន់ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស នៅរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់អ្នកដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ ដោយយោងតាមអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមជម្រាបដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖

    គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ (ស្ត្រីដែលទើបនឹងសម្រាលកូនរួច ប្រជាពលរដ្ឋដែលបានបញ្ចប់ការការធ្វើចត្តាឡីស័ក ឬអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសដែលបានបញ្ជប់ការធ្វើចត្តាឡីស័ក។ល។) ហើយមានអាស័យដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។ ដូចនេះ គ.វ.ក-១៩ សូមអំពាវនាវដល់បងប្អូន ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ខាងលើ សូមរួសរាន់អញ្ជើញទៅចាក់វ៉ាកសាំងកូវីដ-១៩ ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន នៅតាមទីតាំងកាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម៖

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: