ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តោះ! មកដឹងពីប្រវត្តិដែលលោក Jack Ma វិវឌ្ឍន៍ខ្លួនពីគ្រូបង្រៀនអង់គ្លេសរហូតក្លាយជាមហាសេដ្ឋី

    BY Khmernote Media September 18, 2018
    តោះ! មកដឹងពីប្រវត្តិដែលលោក Jack Ma វិវឌ្ឍន៍ខ្លួនពីគ្រូបង្រៀនអង់គ្លេសរហូតក្លាយជាមហាសេដ្ឋី

    លោកមហាសេដ្ឋីចិន Jack Ma បានប្រកាសជាសាធារណៈថា លោកនឹងលាឈប់ពីការងារជានាយកប្រតិបត្តិក្រុមហ៊ុន  Alibaba ដែលមានតម្លៃ ៤២០​ ពាន់លានដុល្លារ នៅឆ្នាំក្រោយនេះ​ហើយ។ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាង អំពីប្រវត្តិរបស់លោក Jack Ma ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ហើយប្រឹងអភិវឌ្ឍន៍ខ្លួនរហូតក្លាយជាមហាសេដ្ឋីមានជាងគេនៅក្នុងប្រទេសចិន។ បើយោងតាមសាព័ត៌មាន CNN បានចុះផ្សាយថា លោ Jack Ma កើតនៅក្នុងឆ្នាំ ១៩៦៤ ក្នុងខេត្ត Hangzhou​ ភាគខាងលិចប្រទេសចិន និងកើតក្នុងគ្រួសារក្រីក្រមួយ។

    លោក Jack Ma ត្រូវបានសាលកវិទ្យាល័យ Harvard បដិសេធមិនឲ្យចូលរៀនចំនួន​ ១០ ដង ព្រោះលោកមិនអាចប្រលងជាប់ ដើម្បីចូលរៀននៅទីនោះ។ លោកធ្លាប់ត្រូវបានគេបដិសេធ មិនឲ្យធ្វើការងារជាច្រើនកន្លែង ហើយសូម្បីតែសាកលវិទ្យាល័យ ដែលគាត់រៀនភាសាអង់គ្លេសនោះក៏គាត់ធ្លាប់ប្រលងធ្លាក់ ២ ដងផងដែរ មុនបានចូលរៀននៅទីនោះ។ យ៉ាងណាក្តី នៅឆ្នាំ ១៩៨៨ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសនៅសាកលវិទ្យាល័យ Hangzhou និងក្លាយជាគ្រូបង្រៀននៅនោះរយៈពេល ៣ ឆ្នាំ។ ក្រោយមកនៅឆ្នាំ ១៩៩៥ គាត់បានធ្វើដំណើរទៅអាមេរិក ដើម្បីទៅទារបំណុលពីអ្នកជំនួញជនជាតិអាមេរិកជាច្រើននាក់ ដែលជំពាក់ក្រុមហ៊ុន​ចិន។

    ឱកាសទៅអាមេរិកនេះហើយ ដែលធ្វើឲ្យលោកបានដឹងពីគុណប្រយោជន៍ និងវិសាលភាពនៃការប្រើប្រាស់អ៊ីនធើណិតក្នុងការធ្វើអាជីវកម្ម។ មុនដំបូងគាត់ផ្តើមបង្កើតគេហទំព័រសម្រាប់លក់ទំនិញដោយខ្លួនឯង ក្រោយមកគាត់បានយកផ្ទះល្វែងរបស់ធ្វើជាការិយាល័យ ដោយមានបុគ្គលិក២-៣នាក់ លុះដល់ឆ្នាំ ១៩៩៩ ទើបគាត់បង្កើតក្រុមហ៊ុន Alibaba ជាលក្ខណៈទ្រង់ទ្រាយធំដោយចំណាយដើមទុន ៦០,០០០ ដុល្លារ។ នៅឆ្នាំ ២០០៥ ក្រមហ៊ុន Alibaba មានតម្លៃ ៤ ពាន់លានដុល្លារ និងនៅឆ្នាំ ២០១៤ មានតម្លៃ ២៥ ពាន់លានដុល្លារ និងរហូតមកដល់ឆ្នាំ ២០១៨ នេះក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធើណិតមួយនេះមានតម្លៃរហូតដល់ ៤២០ ពាន់លានដុល្លារ ហើយលោក Jack Ma មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណជា ៣៦.៩ ពាន់លានដុល្លារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay