ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យចុះធ្វើតេស្តរហ័សលើបុគ្គលិកសណ្ឋាគារឡាក់គីស្តារ២ សង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី Delta
BY Khmernote Media
August 9, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាខណ្ឌទួលគោក បានឲ្យដឹងថា សាលាខណ្ឌ បានធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ សម្រាប់ការចុះធ្វើតេស្ដលើ បុគ្គលិកសណ្ឋាគារឡាក់គីស្តារ២ ក្រុមការងារបានធ្វើការបិទ ដើម្បីយកសំណាកសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី សង្កាត់ផ្សារដើមគរ ផ្លូវ៣៣៦ នៅក្នុងប្រតិបត្តិការចុះស្វែងរក Delta នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 82,399នាក់, ករណីជាសះស្បើយសរុប 76,155នាក់ និងស្លាប់សរុប 1,585នាក់៕







ប្រភព៖ សាលាខណ្ឌទួលគោក