ខ្មែរណូត

ស្វែងរក

  • PR

    ស្ថាបត្យកម្មនៃការរស់នៅគម្រោងខុនដូថ្ម១ដុំ ជាទីសួគ៍ក្រោមពពក ដំបូងគេបង្អស់នៃទីក្រុងកែប

    BY Liny Chan August 9, 2021
    ស្ថាបត្យកម្មនៃការរស់នៅគម្រោងខុនដូថ្ម១ដុំ ជាទីសួគ៍ក្រោមពពក ដំបូងគេបង្អស់នៃទីក្រុងកែប

    ក្រុងកែប៖ តើលោកអ្នកប្រាថ្នាចង់បានជីវិតដែលពោរពេញទៅដោយផាសុខភាព សុខដុរម្យនា ហ៊ុំព័ទ្ធដោយទេសភាពសមុទ្រ និងធម្មជាតិបៃតងដែរឬទេ? ជាមួយគម្រោងអាគារលំនៅឋានពហុមុខងារខុនដូថ្ម១ដុំកែប លោកអ្នកនឹងទទួលបានសេរីភាពក្នុងទីលំហ ផ្សារភ្ជាប់ជាមួយធម្មជាតិដែលជាទីសួគ៍ក្រោមពពកអាចមើលឃើញផ្ទៃសមុទ្រដ៏ខៀវស្រងាត់ដាច់កន្ទុយភ្នែក នឹងឡោមព័ទ្ធទៅដោយព្រៃព្រឹក្សានិងធម្មជាតិបៃតងយ៉ាងស្រស់បំព្រង។

    តើអ្នកខានទៅលេងខេត្តកែបយូរប៉ុណ្ណាហើយ? ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងកែបបានក្លាយទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដោយមានឧទ្យានជាតិដ៏ធំ១នោះគឺឧទ្យានជាតិកែប ផ្ទៃសមុទ្រដ៏ខៀវស្រងាត់ ឆ្នេរសមុទ្រដែលទើបបង្កើតថ្មី តំបន់អេកូទេសចរចំរុះ និងជាខេត្តមួយដែលមានសភាពស្ងប់ស្ងាត់ដ៏ទាក់ទាញបំផុត។ លើសពីនេះ បច្ចុប្បន្នភាពនៃខេត្តកែបកំពុងមានសក្តានុពលក្នុងការអភិវឌ្ឈន៍យ៉ាងខ្លាំងលើគ្រប់វិស័យ ទាំងផ្នែកទេសចរណ៍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងសំណង់ស្ថាបត្យកម្មផ្សេងៗយ៉ាងផុសផុលនៅលើទឹកដីដ៏ពិសិទ្ធមួយនេះ ដែលសាកសមបំផុតក្នុងការវិនិយោគជាពិសេសលើវិស័យអចលនទ្រព្យ។

    ខុនដូថ្ម១ដុំកែប គឺជាស្ថាបត្យកម្មនៃការរស់នៅមួយដែលជាអាគារពហុមុខងារនិងជាកន្លែងស្នាក់នៅរួមមួយដែលសាកសមបំផុតសម្រាប់ការរស់នៅអចិន្ត្រៃយ៍ ឬវិស្សមកាល ហើយក៏ជាគម្រោងខុនដូខ្ពស់ និងដំបូងគេបង្អស់ស្ថិតក្នុងខេត្តកែបផងដែរ។ ខុនដូថ្ម១ដុំមានកំពស់១២ជាន់ រចនាឡើងតាមបែបស្ថាបត្យកម្មសហសម័យរួមជាមួយការឆ្នៃប្រឌិតខ្ពស់បែបធម្មជាតិ ដែលផ្តល់ជូនលោកអ្នកនូវសំណង់អាគារដែលរឹងមាំ រចនាបទដ៏ប្រណិត និងហ៊ុំព័ទ្ធដោយធម្មជាតិស្ថិតលើចង្កេះភ្នំឧទ្យានជាតិកែប ដោយគ្រប់គេហដ្ឋាន (Unit) ផ្តល់ជូនលោកអ្នកនៅទេសភាពដែលអាចមើលឃើញផ្ទៃសមុទ្រ និងធម្មជាតិជុំវិញអាគារយ៉ាងស្រស់បំព្រង។

    ហេតុអ្វីអ្នកគួរវិនិយោគលើគម្រោងថ្ម១ដុំកែប? គម្រោងអាគារពហុមុខងារខុនដូថ្ម១ដុំកែបមានកំពស់១២ជាន់ ដែលមានគេហដ្ឋាចំនួន (75+1 Unit) ជាមួយគុណភាពសំណង់ស្តង់ដារអន្តជាតិ និងបំពាក់នូវគ្រឿងបរិក្ខាទំនើបរួចជាស្រេច។ អ្វីដែលពិសេសជាងនេះគឺ មានទីធ្លារវេរ៉ង់ដាខាងក្រៅធំទូលាយ ដែលជាកន្លែងអាចអង្គុយលេងយកខ្យល់អាកាសធម្មជាតិព្រៃភ្នំ សមុទ្រ និងផ្តល់នូវភាពស្រស់ស្រាយ ផាសុកភាព សុភមង្គល និងសុវត្តិភាពសំរាប់អ្នកនិងក្រុមគ្រួសារ។ លើសពីនេះក៏មានចំណតរថយន្ត ផ្សារម៉ាត រោងកុន ស្កាយបា Jacuzzi អាងហែលទឹកលើអាកាសដ៏ធំបំផុតដែលការស់នៅបែបនេះគឺមានតែនៅក្នុងគម្រោងខុសដូរថ្ម១ដុំកែបតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណោះវាជាទីតាំងដ៏ល្អបំផុត ដោយលោកអ្នកចំណាយត្រឹមតែ ១នាទីពីឧទ្យានជាតិកែប ៣នាទីពីស្រីសឆ្នេកែប ៥នាទីពីផ្សារក្តាម ១០នាទីពីសេះស ក្នុងការធ្វើដំណើរ។ ហើយបច្ចុប្បន្នភាពនេះគម្រោងអាគារពហុមុខងារខុនដូថ្ម១ដុំកែប កំពុងសាងសង់ដល់ជាន់ទី៣ និងសម្រេចការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុននេះ។

    កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ គម្រោងអាគារពហុមុខងារខុនដូថ្ម១ដុំកែប បានរៀបចំនូវកម្មវិធីCustomer Appreciation & Site Progress ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលបានចូលរួមក្នុងការអភិវឌ្ឍន៍គម្រោងខុនដូថ្ម១ដុំស្ថិតក្នុងទីក្រុងកែប ។

    ឆ្លៀតក្នុងកម្មវិធីដ៏ពិសេសនេះ លោក ឃុយ ពី តំណាងឲ្យក្រុមហ៊ុន អៀ ហ៊ុយងី ឡៅ គីមលី ឌីវេឡុបម៉ិន Co.Ltd និងជាស្ថាបនិកគម្រោងខុនដូថ្ម១ដុំ បានមានប្រសាសន៍ក្នុងកម្មវិធីថែ្លងអំណរគុណដល់អតិថិជនថា “កម្មវិធីថ្ងៃនេះត្រូវបានរៀបចំឡើងគឺដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលបានចូលរួមក្នុងការអភិវឌ្ឍន៍គម្រោងថ្ម១ដុំទាំងអស់ ហើយយើងចង់បង្ហាញនូវបច្ចុប្បន្នភាពនៃការសាង់សង់គម្រោងខុនដូថ្ម១ដុំកែបដែលបាន នឹងកំពុងបន្តជំរុញការសាងសង់ទៅតាមបទដ្ឋានគុណភាពស្តង់ដារដើម្បីបញ្ចប់គម្រោងទៅតាមកាលកំណត់នៅពាក់កណ្ដាលឆ្នំា 2023 នេះ”។

    លោកបានបន្តទៀតថា “ខ្ញុំបានប្រើប្រាស់បទពិសោធន៍នៅក្នុងវិស័យស្ថាបត្យកម្មជាង២០ឆ្នាំមកបង្កើតវាឡើង បូករួមនិងការរក្សាក្តីប្រាថ្នាក្នុងការរចនាប្លង់ដើម្បីស្ថាបនាលំនៅដ្ឋានដែលផ្តល់នូវភាពសុខដុមរមនា និង ផាសុកភាពពីធម្មជាតិដល់ការរស់នៅ។ ដែលខ្ញុំអាចនិយាយបានថា គម្រោងមួយៗរបស់ក្រុមហ៊ុនយើង តែងតែបានសំរិទ្ធសំរាំងបំផុត តាំងពីការរចនាប្លង់ រហូតដល់ការសាងសង់ ដោយផ្តោតលើគុណភាពនិងគុណតម្លៃជាសំខាន់។ ហើយចក្ខុវិស័យរបស់ គម្រោងថ្ម១ដុំ គឺមិនមែនគ្រាន់តែជាកន្លែងស្នាក់នៅសម្រាប់លក់ប៉ុណ្ណោះទេ តែយើងចង់បង្កើតឲ្យមាននូវការរស់នៅដែលហ៊ុំព័ន្ធដោយធម្មជាតិមានខ្យល់បរិសុទ្ធ មានបរិយាកាស ផាសុកភាព និងបរិស្ថានស្រស់បំព្រងជាមួយធម្មជាតិព្រៃភ្នំ សមុទ្រ និងរុក្ខជាតិបៃតង ដែលអតិថិជនរបស់យើងនឹងទទួលបានជីវិតរស់នៅបែបឯកជនក្នុងទីតាំងដ៏ល្អឥតខ្ចេះសម្រាប់ធ្វើលំហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ និងសម្រាកលំហែកាយដ៏ពេញលេញមួយ ដែលខ្ញុំជឿជាក់ថាទាំងនេះគឺជាអ្វីដែលបងប្អូនយើងតែងគិតស្រមៃចង់បាន”។

    ឆ្លៀតក្នុងថ្ងៃដ៏ពិសេសនេះ គម្រោងស្ថាបត្យកម្មថ្ម១ដុំបានរៀបចំនូវកម្មវិធីលក់ពិសេសដែលមិនធ្លាប់មានពីមុនមកនៅលើគម្រោងទាំង៣ដែលមានដូចជា ខុនដូថ្ម១ដុំកែប, ខុនដូថ្ម១ដុំ Madam LAO Suite, និងគម្រោង ផ្ទះទី២ថ្ម១ដុំ THE GOLF ដែលមានចម្ងាយ45KM ពីទីក្រុងភ្នំពេញ ដោយប្រើរយៈពេល១ម៉ោងសម្រាប់ ធ្វើដំំណើរ ។
    កម្មវិធីលក់ពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដែលអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ 7% និងទទួលបាន Coupon បញ្ចុះតម្លៃជាទឹកប្រាក់ចំនួន USD 8,888 X3 ភ្លាមៗបន្លែមទៀត!
    (ឧទាហរណ៍ថាអតិថិជនរបស់យើងគាត់ចង់បង់ផ្តាច់នូវ Unit ណាមួយនៃគម្រោងខុនដូថ្ម១ដុំកែប នោះគាត់នឹង ទទួលបានការបញ្ចុះតម្លៃ7% ហើយគាត់ក៏អាចប្រើ Coupon បញ្ចុះតម្លៃចំនួន១សន្លឹក ដែលមានតម្លៃជាទឹកប្រាក់ ចំនួន USD 8,888 សម្រាប់បញ្ចុះតម្លៃផងដែរ ហើយ Coupon បញ្ចុះតម្លៃចំនួន២សន្លឹកផ្សេងទៀត គាត់អាច រក្សាទុកដើម្បីទិញ2គម្រោងផ្សេងទៀតដែលមានដូចជា ខុនដូថ្ម១ដុំ Madam LAO Suite, និងគម្រោងផ្ទះទី២ ថ្ម១ដុំ THE GOLF បានទៀតផងដែរ។)

    សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖
    Ms. Sou Sokunvotey
    Sale Representative
    លេខទូរស័ព្ទ ៖ 061 800 9999 / 095 999 045 / 070 228 686
    Website: http://www.tmormadom.com/en/the-pearl-of-kep
    Facebook Page ៖ Tmor Ma Dom – ថ្ម១ដុំ https://www.facebook.com/TmorMaDomAgent
    Google Map៖ https://bit.ly/3f4GXlw

    Share This Post:
    MPO4D jitutoto mpo4d Mpoplay