ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សារកឃើញថា មនុស្សទាបៗ ឆាប់ខឹង ឆេវឆាវ និងប្រើអំពើហិង្សាច្រើនជាងមនុស្សធម្មតា

    BY Khmernote Media September 17, 2018
    ការសិក្សារកឃើញថា មនុស្សទាបៗ ឆាប់ខឹង ឆេវឆាវ និងប្រើអំពើហិង្សាច្រើនជាងមនុស្សធម្មតា

    ការសិក្សាមួយបានរកឃើញថា មនុស្សទាបៗ ឆាប់ខឹង និងមានទំនោរចង់ប្រើអំពើហឹង្សាច្រើនជាងមនុស្ស ដែលមានកម្ពស់ធម្មតា។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៅក្នុងទីក្រុង Atlanta សហរដ្ឋអាមេរិក និងបានសិក្សាទៅលើមនុស្ស ដែលមានកម្ពស់ទាបៗអាយុពី ១៨ ដល់ ៥០ ឆ្នាំ ចំនួន ៦០០ នាក់។ លទ្ធផលនៃការសិក្សាបានបង្ហាញថា មនុស្សដែលកម្ពស់ទាបហាក់មានបញ្ហាផ្លូវចិត្តច្រើន ដោយពួកគេឆាប់ខឹង ហើយប្រសិនបើនៅក្នុងជម្លោះវិញ ពួកគេមានទំនោរចង់ប្រើអំពើហឹង្សា ឬប្រើអាវុធផ្សេងៗ ដើម្បីដោះស្រាយបញ្ហាជាជាងដោះស្រាយបញ្ហាដោយសន្តិវិធី។

    អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា មនុស្សដែលមានកម្ពស់ទាបមានបញ្ហាផ្លូវអារម្មណ៍ដូច ដែលបានរៀបរាប់ខាងលើនេះ ច្រើនជាងមនុស្សធម្មតា ៣ ឯណោះ។ យ៉ាងណាក្តី មនុស្សទាបមួយចំនួនក៏មានអារម្មណ៍ដូចមនុស្សធម្មតា ព្រោះពួកបានហ្វឹកហាត់ការគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងរៀនបើកចិត្តឲ្យទូលាយតាមដែរអាចធ្វើទៅបានជាប្រចាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay