គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងចាក់វ៉ាក់សាំងប្រភេទ AstraZeneca ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ ជូនក្រុមគ្រូពេទ្យជួរមុខ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ Astra Zeneca (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នេះបើយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន)ដល់មន្រ្តីរាជការ ស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅតាមរាជធានីភ្នំពេញ-ខេត្ត ជាបន្តបន្ទាប់ ព្រមទាំងកងទ័ព គ្រួសារកងទ័ព នគរបាលជាតិ និងអតីតយុទ្ធជនផងដែរ ៕

សូមអានសារលិខិតរបស់ ក្រសួងសុខាភិបាល លម្អិតដូចខាងក្រោម៖





