មុខសញ្ញាឆក់យ៉ាងសកម្ម នៅភូមិសាស្ត្រខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ៣នាក់
រាជធានីភ្នំពេញ៖ ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានបើកការស្រាវជ្រាវតាមជំនាញឈាងទៅដល់ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបប្រាក់) នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤០នាទី នៅចំណុចបណ្តោយផ្លូវលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង៣នាក់ ទី១.មានឈ្មោះ អាន សុខទិត្យធិរាម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គ្មានសារធាតុញៀន)។ ២.ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ (គ្មានសារធាតុញៀន) ។ ៣-ឈ្មោះ ម៉ោញ ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចក៏បានដកហូតសម្ភាររួមមាន ៖ ម៉ូតូ១គ្រឿងម៉ាកស្កូបពីពណ៌សផ្លាកលេខភ្នំពេញ 1ID-6134។ ដោយឡែកសម្ភារបាត់បង់ រួមមាន៖ ទូរសព្ទម៉ាកម៉ាក Iphone 11 ប្រូ, ប្រាក់ចំនួន១០០,០០០រៀល, កាបូបប្រាក់ពណ៌ខ្មៅចំនួន១។ ចំណែកជនរងគ្រោះ ឈ្មោះ មាន ដានី ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៦៨ ផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះនៅចំនុចកើតហេតុខាងលើបានសម្រេច ហើយគេចខ្លួនបាត់លុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩៖០០នាទី កំលាំងជំនាញខណ្ឌ បើកការស្រាវជ្រាវក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចឃាត់បានជនសង្ស័យចំនួន៣នាក់ នៅចំណុចក្រោយពេទ្យកាល់ម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានគេយកមកសាកសួរនាំនៅអធិការដ្ធាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕




ដោយ៖ បងម៉េង ខ្មែរណូត