ព័ត៌មានជាតិ
ក្រោយធ្វើតេស្តរហ័សលើបុគ្គលិក និងភ្ញៀវ ដែលស្នាក់នៅសណ្ឋាគារឡាក់គីស្តារ២ ពុំមានករណី វិជ្ជមានវីរុសកូវីដ-១៩នោះទេ
BY Khmernote Media
August 10, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ពុំមានករណី វិជ្ជមានវីរុសកូវីដ-១៩ សម្រាប់ការចុះទៅធ្វើតេស្ដលើបុគ្គលិក និងភ្ញៀវ ដែលស្នាក់នៅសណ្ឋាគារ ឡាក់គីស្តារ ក្នុងប្រតិបត្តិការស្វែងរក កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ នោះទេ ។

សូមបញ្ជាក់ផងដែរថា កាលពីល្ងាចម្សិលមិញនេះ ក្រុមគ្រូពេទ្យបានចុះធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ លើបុគ្គលិកសណ្ឋាគារឡាក់គីស្តារ២ ដោយសង្ស័យថា ឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី សង្កាត់ផ្សារដើមគរ ផ្លូវ៣៣៦ នៅក្នុងប្រតិបត្តិការចុះស្វែងរក Delta ៕


