ម្ចាស់ក្សត្រីយ៍រាជវង្សសុង កំពូលខ្សែភាពយន្តភាគបុរាណចិនដ៏ល្បីប្រចាំឆ្នាំ២០២១ នឹងមកដល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននាសប្តាហ៍នេះ
ទស្សនិកជន និយមគាំទ្រទស្សនាសាច់រឿងប្រវត្តិសាស្ត្ររបស់ចិនដែលកន្លងមក ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែពាំនាំយកនូវកម្រងខ្សែភាពយន្តភាគបុរាណចិនល្អៗមើល បម្រើជូនទៅដល់អារម្មណ៍ទស្សនិកជនអ្នកតាមដាន។ ស្របពេលជាមួយគ្នានេះដែរ បន្ទាប់ពីរឿងភាគចិនពីមួយរឿងទៅមួយរឿងត្រូវបានបញ្ចប់ទៅ រឿងភាគចិនថ្មីក៏នឹងចូលខ្លួនមកបន្តទៀត ដែលចំណងដៃនៃខ្សែភាពយន្តភាគថ្មីនេះ ត្រូវបានទទួលការគាំទ្រខ្លាំង ប្រចាំឆ្នាំ២០២១ នៅប្រទេសចិន។

ម្ចាស់ក្សត្រីយ៍រាជវង្សសុង គឺជាកំពូលខ្សែភាពយន្តភាគបុរាណចិត្ត ដែលទទួលបានភាពល្បីល្បាញក្នុងវិស័យទីផ្សារភាពយន្តខ្លាំង ឆ្លុះបញ្ចាំងពីតថភាពពិតៗក្នុងសម័យកាលមួយរបស់ប្រទេសចិន។ ខ្សែភាពយន្តនេះដែរ ក៏ប្រមូលផ្តុំទៅដោយតារាសម្តែងៗល្បីៗ ពោរពេញដោយទេពកោសល្យសម្តែងជាច្រើនឆ្នាំ ដែលនឹងធ្វើឲ្យសាច់រឿងកាន់តែចង់តានដានហើយតាមដានទៀត។ ម្ចាស់ក្សត្រីយ៍រាជវង្សសុង ត្រូវបានរំលឹកសាច់រឿងពីអតីតកាលរាប់រយឆ្នាំ ដែលកើតចេញពី ខ្សែជីវិតស្រីកំព្រាម្នាក់ឈ្មោះ លីវអឺ ហើយក្រោយមកដោយសារតែសង្គ្រាមបានកើតឡើង ប្រជាជនត្រូវកាប់សម្លាប់ ផ្ទះលំនៅត្រូវដុតបំផ្លាញចោល ពេលនោះ នាងបានធ្វើដំណើររទៅកាន់ក្រុងមួយផ្សេងទៀត ឆ្ងាយពីស្រុកកំណើត។ លីវអឺី បានជួបនឹងព្រះអង្គម្ចាសម្នាក់ ហើយបានក្លាយជាប្រពន្ធចុងដោយពេញច្បាប់។ ថ្វីត្បិតតែលីវអឺ រស់ក្នុងនាមត្រឹមតែជាប្រពន្ធចុង តែនាងគឺជាមនុស្សស្រីដែលយល់សព្វកិច្ចការរាជការ ហើយតែងតែផ្តល់ការប្រឹក្សារយោបល់អំពីការធ្វើនយោបាយជាមួយស្វាមីរបស់ខ្លួន គឺ ចាវហេង។ ចុងក្រោយ ដោយសារតែភាពវៃឆ្លាត និងការកាន់ងារច្បាស់លាស់ដូចជាមនុស្សប្រុស អាចគ្រប់គ្រងភារកិច្ចធំៗបាន នាងក៏ត្រូវបានក្លាយជាអធិរាជនៅឆ្នាំ ៩៩៧ តរហូតមក។

ដើម្បីចង់ដឹងកាន់តែច្បាស់អំពីសាច់រឿង ថាតើរាជវង្សសុងនៃសម័យកាលនោះ មានរឿងរ៉ាវប្រវត្តិសាស្ត្របានកើតឡើងយ៉ាងណាខ្លះ សូមរង់ចាំទស្សនាការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់់ពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ១២ ថ្ងៃត្រង់( ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ) ៕




