រដ្ឋបាលខេត្តកំពង់ចាម បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣២នាក់ និងជាសះស្បើយបន្ថែម ១០៦នាក់
ខេត្តកំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពីករណីជាសះស្បើយចំនួន ១០៦នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៤នាក់, ស្រុកកំពង់សៀម ០៤នាក់, កោះសូទិន ០៣នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ១០នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ០១នាក់ ក្នុងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីជាសះស្បើយចំនួន ១០៦នាក់ (សរុបចំនួន៣,៤៥៩នាក់)។ អ្នកជំងឺទាំង ១០៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានេះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

