កូវីដ-១៩
រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៣១នាក់ និងជាសះស្បើយរហូតដល់ ៦២០នាក់
BY Khmernote Media
August 10, 2021
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត បន្តរកឃើញអ្នកវិជ្ជមាន ១៣១នាក់ និងចំនួនអ្នកព្យាបាលជាសះស្បេីយ ៦២០នាក់ យោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ (NIPH) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករ វិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ១៣១នាក់ ក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖




