អន្តរជាតិ
ផ្អាករថយន្តធុនធំធ្វើដំណើរនៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ដោយសារទឹកឡើងហូរហៀរលើផ្លូវ
BY Khmernote Media
September 17, 2018
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង ១៤ និង១៥ នាទីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តកើនឡើងហូរហៀរពីលើផ្លូវជាតិលេខ ៤ ប្រវែងប្រមាណ ២០ ម ហើយ។ អជ្ញាធរបានហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់អោយផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសិន រីឯរថយន្តទេសចរណ៍តូចៗ នៅអនុញ្ញាតបើកឆ្លងធម្មតា៕

អត្ថបទ៖ សេម