កូវីដ-១៩

ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៨,៣៨៥ ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនឆ្លងសរុបមានដល់ ២២៤,១៤៧ ករណី

BY
autoadmin
August 11, 2021

ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ៨,៣៨៥ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ៣៩ កាលពីថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ដែលនាំឱ្យការឆ្លងនៅក្នុងរលកចុងក្រោយនេះមានដល់ ២២៤,១៤៧ ករណី។ ទីក្រុងហូជីមិញនៅតែមានករណីឆ្លងច្រើនជាងគេ ដោយបានកត់ត្រាករណីថ្មីចំនួន ៣,៩៥៦ ករណី តាមពីក្រោយដោយខេត្ត Binh Duong ដែលមាន ១,៣២៥ ករណី និងខេត្ត Long An ដែលមាន ៨៩០ ករណី។ ក្នុងចំណោមករណីថ្មីៗទាំងអស់នេះ មានករណីចំនួន ៧,២២០ ករណី ត្រូវបានរកឃើញនៅក្នុងតំបន់ចត្តាឡីស័ក ឬតំបន់បិទខ្ទប់ ខណៈករណីចំនួន ១,១១៥ ត្រូវបានរកឃើញនៅក្នុងសហគមណ៍។

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ចេញពីក្នុងខេត្តនិងទីក្រុងចំនួន ៦២ ក្នុងចំណោមទីក្រុងនិងខេត្តចំនួន ៦៣ របស់ខ្លួន ចាប់តាំងពីរលកថ្មីទី០៤ បានចាប់ផ្តើមក្នុងរយៈពេល ៣ ខែកន្លងមកនេះ ហើយមានតែខេត្ត Cao Bang តែមួយគត់ ដែលមិនទាន់មានអ្នកឆ្លងជំងឺ COVID-19 ។ ចំណែកទីក្រុងហូជីមិញ មានករណីសរុបទាំងអស់រហូតដល់ទៅ ១២៩,៧៥១ ករណី ដែលស្មើនឹងពាក់កណ្ដាលនៃការឆ្លងសរុបរបស់ប្រទេសវៀតណាម។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសវៀតណាម ឥឡូវនេះមានចំនួន ៤,១៤៥ នាក់ បូករួមទាំង ៤,១១០ នាក់ នៅក្នុងរលកថ្មីចុងក្រោយនេះផ្ទាល់តែម្ដង៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: