កូវីដ-១៩

ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីច្រើនជាង ២,២០០ នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

BY
autoadmin
August 11, 2021

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីជំងឺ COVID-19 ច្រើនជាង ២,២០០ ករណី កាលពីថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រាថ្មីមួយ ចាប់តាំងពីជំងឺនេះបានវាយប្រហារប្រទេសខ្លួនជាលើកដំបូង កាលពីខែមករា ឆ្នាំ២០២០ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ការពិតទៅក្នុងមួយរយៈពេលចុងក្រោយនេះ ប្រទេសកូរ៉េខាងត្បូងក៏បានចាត់វិធានការទប់ស្កាត់ជំងឺ COVID-19 ផងដែរ ប៉ុន្តែដោយសារវត្តមានរបស់វ៉ារ្យ៉ង់ Delta ការឆ្លងថ្មីៗគឺមិនអាចគ្រប់គ្រងបាននោះទេ។

ចាប់តាំងពីខែកក្កដាតរៀងមក ប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងការឆ្លងរាលដាលយ៉ាងអាក្រក់បំផុត ដែលភាគច្រើនគឺឆ្លងរាតត្បាតនៅក្នុងទីក្រុងសេអ៊ូល ហើយក្រោយមកក៏បន្ដឆ្លងចេញទៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីលោក មូន ចេអ៊ីន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោកបានសុំឱ្យមានការបន្តកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋ និងមន្រ្តីសុខាភិបាលបន្ថែមទៀត ខណៈដែលពលរដ្ឋជាច្រើនមិនសូវគោរពតាមពិធីការទប់ស្កាត់ជំងឺឆ្លងនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: