ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញមានករណីវិជ្ជមានកូវីដ១៩ នៅម្តុំផ្សារឌុយមិច អាជ្ញាធរបិទខ្ទប់តំបន់នោះបណ្តោះអាសន្ន ដើម្បីឲ្យក្រុមគ្រូពេទ្យចុះយកសំណាក

    BY Khmernote Media August 11, 2021
    រកឃើញមានករណីវិជ្ជមានកូវីដ១៩ នៅម្តុំផ្សារឌុយមិច អាជ្ញាធរបិទខ្ទប់តំបន់នោះបណ្តោះអាសន្ន ដើម្បីឲ្យក្រុមគ្រូពេទ្យចុះយកសំណាក

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញមានករណីវិជ្ជមានកូវីដ១៩ នៅម្តុំផ្សារឌុយមិញ សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រោយមកអាជ្ញាធរក៏បានធ្វើការបិទខ្ទប់តំបន់នោះបណ្តោះអាសន្ន ដើម្បីឲ្យក្រុមគ្រូពេទ្យចុះមកយកសំណាកនៅចំណុចទីតាំងនោះ។

    ពាក់ព័ន្ធនឹងការបិទខ្ទប់នេះផងដែរ អាជ្ញាធរបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ និងរស់នៅតាមបណ្តោយផ្លូវលេខ ១៣៤z ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចូលរួមយកសំណាកឲ្យបានគ្រប់គ្នា ដើម្បីធ្វើការទប់ស្កាត់មេរោគបំប្លែងថ្មីនេះឱ្យបានទាន់ពេលវេលា៕

     

    Share This Post: