មន្ត្រីជំនាញ ចុះដកហូតទំនិញខូចគុណភាពសរុបជាង ១៨៥គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ៣កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យផលិតផលនៅតាមបណ្តាហាង និងផ្ទះលក់ទំនិញ ស្ថិតក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១៨៥.៥១គីឡូក្រាមរួមមាន៖
-មីកំប៉ុង មានចំនួន ១៣២កំប៉ុង ស្មើ ៧.៩២គីឡូក្រាម
-មីឡូ មានចំនួន ៨០កំប៉ុង ស្មើ ១៤.៤លីត្រ
-ទឹកសណ្តែក មានចំនួន ៦កំប៉ុង ស្មើ ០.៧៥លីត្រ
-កម្ទេចមីខូចគុណភាព មានចំនួន ៣៩កញ្ចប់ធំ និង២៥កញ្ចប់តូច ស្មើ ១០.១គីឡូក្រាម
-នំដូងខូចគុណភាព មានចំនួន ៦.៥គីឡូក្រាម
-ទឹកដោះគោមានចំនួន ១១២កំប៉ុង ស្មើ ២០.១៦លីត្រ
-ទឹកក្រូច មានចំនួន ៤៨ដប ស្មើ ៦០លីត្រ
-ទឹកក្រូចដបធំមានចំនួន ១២ដប ស្មើ ៣៧.២លីត្រ
-នំស្រួយ មានចំនួន ២កញ្ចប់ ស្មើ ១២.៤៨គីឡូក្រាម
-នំ មានចំនួន មាន ៤កញ្ចប់ធំ ២៥កញ្ចប់តូច ស្មើ ១៦គីឡូក្រាម៕









ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF