កូវីដ-១៩
Breaking News – ក្រសួងប្រកាសរកឃើញករណីវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ (Delta) ៤៤ករណីទៀត ក្នុងនោះមានទាំងមន្ត្រីរាជការ និងសិស្សផងដែរ
BY Khmernote Media
August 11, 2021
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ០១នាក់ (ស្រី០នាក់) ពលករខ្មែរត្រឡប់មកពីប្រទេសវៀតណាមតាមច្រកបាវិតចំនួន ១២នាក់ (ស្រី៥នាក់) បុគ្គលិកសុខាភិបាលចំនួន ១នាក់ (ស្រី០នាក់) មន្ត្រីរាជការចំនួន ១នាក់ (ស្រី០នាក់) សិស្សចំនួន៥នាក់ (ស្រី៣នាក់) និងប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន២៤នាក់ (ស្រី១៤នាក់) ដែលមានលំអិតដូចខាងក្រោម៖
