ព័ត៌មានជាតិ
រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩នាក់ ក្រោយធ្វើតេស្តលើអាជីវករលក់ដូរនៅផ្សារឌុយមិច
BY Khmernote Media
August 11, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ បានរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ៩ករណី សម្រាប់ការចុះទៅធ្វើតេស្ដលើអាជីវករ ដែលលក់នៅ ផ្សារឌុយមិច និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ (ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា) នៅក្នុងប្រតិបត្តិការស្វែងរក នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះ!

សូមបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះ អាជ្ញាធរបានរកឃើញមានករណីវិជ្ជមានកូវីដ១៩ នៅម្តុំផ្សារឌុយមិញ សង្កាត់វាលវង់ ខណ្ឌ៧មករា ក្រោយមកអាជ្ញាធរក៏បានធ្វើការបិទខ្ទប់តំបន់នោះជាបណ្តោះអាសន្ន ដើម្បីឲ្យក្រុមគ្រូពេទ្យចុះមកយកសំណាកនៅចំណុចទីតាំងខាងលើ ៕




