រដ្ឋបាលខណ្ឌសែនសុខ ចុះបង្គ្រាបទីតាំងភោជនីយដ្ឋានសំណាងពន្លឺថ្មី បើកទទួលភ្ញៀវអោយចូលទទួលទានគ្រឿងស្រវឹង ដែលល្មើសបម្រាមរបស់រដ្ឋបាលរាជធានី និងឃាត់ខ្លួនមនុស្សបាន ៧នាក់
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្រ្គាបទីតាំងភោជនីយដ្ឋាន សំណាងពន្លឺ ថ្មី 1 ដោយបើកទទួលភ្ញៀវឲ្យចូល មកទទួលទានគ្រឿងស្រវឹង ដែលបានអនុវត្តផ្ទុយនឹងលិខិត ២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ និងលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ០៧នាក់ ក្នុងនោះ ស្រី ០៤នាក់ កាលពីវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្នុងហាងសំណាងពន្លឺថ្មី ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទាំងនោះរួមមាន៖ ១.ឈ្មោះ ផល សុផាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការហាងសំណាងពន្លឺថ្មី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ២.ឈ្មោះ អៀង វណ្ណថា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ីស្នាក់នៅផ្ទះលេខ១២៤ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ៣.ឈ្មោះ តូច ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ៤.ឈ្មោះ សុខ កន្នីកា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) , ៥.ឈ្មោះ ម៉ម អារីដាវណ្ណដេរ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅ បន្ទប់ជួល ខណ្ឌបឹងកេងកង (គ្មានសារធាតុញៀន), ៦.ឈ្មោះ អាន់ សាមិត្ត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិដើមដូង ឃុំដើម្ដូង ស្រុកអង្គរជ័យ ខេត្តកំពត (គ្មានសារធាតុញៀន), ៧.ឈ្មោះ ហេងសុខជា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងសំណាងពន្លឺថ្មី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការអប់រំផាកពិន័យ ៕









ដោយ៖ បងម៉េង ខ្មែរណូត