ហាងភីហ្សាហាត់ (PIZZA HUT) ម៉ាករបស់សហរដ្ឋអាមេរិក បានបើកដំណើរការជា ផ្លូវការហើយ នាព្រឹកមិញនេះ គឺថ្ងៃទី 12 ខែសីហានេះ នៅតំបន់ផ្សារទួលទំពូង
ក្រុមហ៊ុនយូណាតធីត ហ្វូតគ្រុប ដែលជាអ្នកទទួលសិទ្ធអាជីវកម្មម៉ាកភីហ្សាហាត់ប្រចាំប្រទេសកម្ពុជា បានបើកដំណើរការហាងភីហ្សាហាត់ដំបូងគេបង្អស់នៅតំបន់ផ្សារទួលទំពូង ដែលមានចំងាយ 200m ពីផ្សារទួលទំពូង។

តាមប្រសាសន៏របស់ លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលជាអ្នកទទួលសិទ្ធិអាជីវកម្មម៉ាកភីហ្សាហាត់ប្រចាំប្រទេសកម្ពុជា បានអោយដឹងថា “ នេះជាមោទនភាពជាខ្លាំងដែលបាននាំយកភីហ្សាម៉ាកលំដាប់ពិភពលោក ជូនប្រជាជនកម្ពុជាសំរាប់ទទួលទាន។ ហើយបេសកម្មរបស់ក្រុមហ៊ុនយូណាតធីត ហ្វូតគ្រុប គឺធ្វើអោយប្រជាជនកម្ពុជា ទទួលបាននូវភីហ្សាឈ្ងុយឆ្ងាញ់ ស្រស់ៗ មានគុណភាព អនាម័យតាមបែបស្តង់ដារ បង្កើតភាពស៊ីវីល័យជូនដល់ប្រជាជនកម្ពុជាដែលមមាញឹកនឹងការងារ ដោយមិនចាំបាច់រវល់ជាមួយការចំអិនអាហារនៅផ្ទះ”។

គួរបញ្ជាក់ផងដែរថា ភីហ្សាហាត់ ដែលជាម៉ាករបស់សហរដ្ឋអាមេរិក ដែលមានដើមកំនើតតាំងពីឆ្នាំ 1958 មានជាង 18700 ហាង និង 109 ប្រទេស ជុំវិញពិភពលោក បានមកដល់ប្រទេសកម្ពុជាហើយ នៅតំបន់ផ្សារទួលទំពូង។

ហាងនេះមានការរចនាប្លែកភ្នែក ដំបូលបែបខ្មែរ ដែលមិនដែលមានហាងភីហ្សាណាធ្លាប់មានពីមុនឡើយ។ ជាមួយភីហ្សាដែលមានរសជាតិឈ្ងុយឆ្ងាញ់ ម្សៅសំបកស្រស់ៗ មានស្តង់ដារ ចំណែកហាងរចនាជាដំបូលបែបខ្មែរប្លែកភ្នែក បរិយាកាសខាងក្នុងស្រស់ស្រាយ មានអនាម័យ សេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់។

សូមអតិថិជនទាំងអស់អញ្ចើញញុំា ក៏ដូចជាភ្លក់ភីហ្សាហាត់ ដែលជាភីហ្សារសជាតិដើមរបស់សហរដ្ឋអាមេរិក ដែលមានដែលមានអសយដ្ឌានលេខ165 ផ្លូវ 156 សង្កាត់ទួលទំពួង1 ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទំនាក់ទំនងតាមរយះទូរស័ព្ទ 023 890 890 រឺ ហ្វេសប៊ុក Pizza Hut Cambodia រឺ ដោនឡូតកម្មវិធី pizzahut kh ក្នុងទូរស័ព្ទដៃ Android រឺ IOS ដើម្បីទទួលបានភាពអាយស្រួលក្នុងការកម្ម៉ង់ និង ទទួលបានប្រូម៉ូសិនពិសេសៗ។

