ឱកាសពិសេស! ម៉ាស់ HealthFirst PP លក់បញ្ចុះតម្លៃ ១ប្រអប់ ត្រឹមតែ ១ដុល្លារ ក្នុងឱកាសដាក់លក់នៅទីតាំងថ្មីផ្សារម៉ាក្រូ
ក្រុមហ៊ុនផលិតម៉ាស់ HealthFirst PP ស្តង់ដារ ISO:13485:2016 នឹងធ្វើការបញ្ជុះតំលៃ ត្រឹមតែ$1 ក្នុងមួយប្រអប់ មាន50 ម៉ាស់ ជាប្រភេទម៉ាស់ពេទ្យ Type IIR បីស្រទាប់ មាន៤ពណ៌ ស ខៀវស្រាល បៃតងស្រាល និងខ្មៅ ក្នុងឱកាសដាក់តាំងថ្មីនៅផ្សារបោះដុំម៉ាក្រូ (Makro) ។ ការបញ្ចុះតំលៃនេះមានតែមួយថ្ងៃគត់ គឺនៅថ្ងៃសៅរ៍ នេះ ទី១៤ សីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៦ព្រឹក ចំនួនមានកំណត់ ត្រឹម1500ប្រអប់ តែប៉ុណ្ណោះ ដោយក្នុងមួយគ្រួសារទិញបានមួយប្រអប់។

តាមស្តង់ដាររបស់អឺរ៉ុបម៉ាស់ពេទ្យបីស្រទាប់មាន 4 ប្រភេទ Type I, Type IR, Type II, និង Type IIR ដែលប្រភេទ Type IIR ( ប្រើនៅក្នងគ្លីនិក ឬមន្ទីរពេទ្យ) ជាប្រភេទការពារបាក់តេរីបានខ្ពស់ជាងគេ នឹងអាចការពារការបាញ់ឈាម ឬខ្ទៀតឈាម ដូចជានៅក្នុងបន្ទប់វះកាត់។

ក្រុមហ៊ុន HealthFirst PP ផលិតម៉ាស់ បានធ្វើតេសនៅមន្ទីរពិសោធន៍ អន្តរជាតិ TUV នឹងបានជាប់ជាប្រភេទខ្ពស់ជាងគេ Type IIR។

ក្រុមហ៊ុនក៏បានបញ្ចាក់ដែរថា ក្រុមហ៊ុននឹងចេញម៉ាស់កូនក្មេង និង ម៉ាស់ទំហំតូច ( size small) សំរាប់អ្នកមុខតូចនៅចុងខែនេះ និង ប្រភេទKF94 (N95) នៅចុងខែកញ្ញា។
