ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលណែនាំបន្ទាន់ ឲ្យធ្វើចត្តាឡីស័កលើពលករ និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា គឺត្រូវធ្វើចត្តាឡីស័ក២១ថ្ងៃ

    BY Khmernote Media August 13, 2021
    ក្រសួងសុខាភិបាលណែនាំបន្ទាន់ ឲ្យធ្វើចត្តាឡីស័កលើពលករ និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា គឺត្រូវធ្វើចត្តាឡីស័ក២១ថ្ងៃ

    យោងតាមលិខិតរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ផ្អែកតាមការវិវត្តនៃស្ថានការណ៍ថ្មីៗ និងដើម្បីពង្រឹងការងារបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា ឲ្យមានប្រសិទ្ធភាព សំដៅកាត់បន្ថយការចម្លងឲ្យស្ថិតក្នុងកម្រិតអប្បរមា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញសេចក្តីណែនាំដូចខាងក្រោម៖

    ១. ការគ្រប់គ្រងការធ្វើចត្តាឡីស័កពលករ និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ប្រភេទដែលតាក្នុងសហគមន៍ (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ)

    + អ្នកប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កនៅខេត្តជាប់ព្រំដែន

    + អ្នកប៉ះពាល់មិនផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងរាជធានី-ខេត្តសាមី ដោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តជាប់ព្រំដែន និងធ្វើចត្តាឡីស័កបន្តរយៈពេល ៧ថ្ងៃ (យ៉ាងតិច) នៅក្នុងមណ្ឌលចត្តាឡីស័កក្នុងខេត្តសាមី

    សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: