ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤០,១២០ ករណី និងមរណភាពថ្មីចំនួន ៥៨៥ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin August 13, 2021
    ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤០,១២០ ករណី និងមរណភាពថ្មីចំនួន ៥៨៥ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times នៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤០,១២០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនករណីឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ ៣២,១១៧,៨២៦ ករណី ខណៈចំនួនការស្លាប់បានកើនឡើងដល់ ៤៣០,២៥៤ ករណី បន្ទាប់ពីបានកត់ត្រាការស្លាប់ថ្មីចំនួន ៥៨៥ ករណីបន្ថែមទៀត។

    ករណីសកម្មរបស់ប្រទេសនេះ បានធ្លាក់ចុះត្រឹម ៣៨៥,២២៧ ករណី នេះបើយោងតាមទិន្នន័យដែលចេញដោយក្រសួងសុខាភិបាលឥណ្ឌានៅម៉ោង ៨ ព្រឹក ខណៈដែលចំនួនជាសះស្បើយពីជំងឺនេះបានកើនឡើងដល់ ៣១,៣០២,៣៤៥ ករណី ឬស្មើនឹងការជាសះស្បើយ ៩៧.៤៥ % ។ ទន្ទឹមនឹងនេះ ការធ្វើតេស្ដរកជំងឺ COVID-19 ថ្មីចំនួន ១,៩៧០,៤៩៥ ករណី ក៏ត្រូវបានកត់ត្រាផងដែរ ដែលធ្វើឱ្យចំនួននៃការតេស្ដសរុបកើនដល់ ៤៨៩,៤៧០,៧៧៩ ករណី ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Hindustan Times

    Share This Post: