ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបាត់ដំបងបន្តបិទខ្ទប់ផ្សារក្នុងខេត្តបាត់ដំបងចំនួន៥៩ ក្នុងរយៈពេល៧ថ្ងៃបន្ថែមទៀត

    BY Khmernote Media August 13, 2021
    រដ្ឋបាលខេត្តបាត់ដំបងបន្តបិទខ្ទប់ផ្សារក្នុងខេត្តបាត់ដំបងចំនួន៥៩ ក្នុងរយៈពេល៧ថ្ងៃបន្ថែមទៀត

    ខេត្តបាត់ដំបង៖ យោងតាមការចុះការផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបន្តបិទផ្សារក្នុងខេត្តបាត់ដំបងចំនួន ៥៩ផ្សារ រយៈពេល៧ថ្ងៃបន្ត ទៀតចាប់ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី២២ ខែសីហាខាងមុខ។ ការចេញសេចក្តីសម្រចរបស់រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី១១ ខែសីហា បន្ទាប់ពីផ្សារក្នុងខេត្តបាត់ដំបងនេះ ត្រូវបានសម្រេចឱ្យបិទខ្ទប់រយៈ ពេល ១៤ថ្ងៃរួចទៅហើយ។

    ខ្លឹមសារសេចក្តីសម្រេចនេះបានកំណត់ថា ក្នុងអំឡុងបន្តបិទខ្ទប់ផ្សារទាំង៥៩ បណ្តោះ អាសន្ននេះ អាជ្ញាធរស្រុក ក្រុង ត្រូវចងខ្សែបិទខ្ទប់ ផ្អាកការចេញចូលនៅទីតាំងផ្សារទាំងនេះ កំណត់ទីតាំងលក់ ដូរនៅកន្លែងសមស្របធំទូលាយ សម្រាប់ការលក់ដូរបន្លែ ត្រីសាច់ និងសម្ភារចាំបាច់ ដែលចម្លោះពីកន្លែងលក់ដូរពីមួយទៅមួយ ចាប់ពី៥ម៉ែត្រទៅ៧ម៉ែត។ ចំពោះទីតាំងលក់ដូរណា ដែលមិនសមស្រប ត្រូវបិទការលក់ដូរនោះភ្លាម និង តម្រូវទាំងអ្នក ទិញនិងអ្នកលក់ត្រូវពាក់ម៉ាស់រក្សាគម្លាត និងត្រូវមានអាកុល រឺជែលសម្អាតដៃជាប្រចាំ។

    ការចេញសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីណែនាំឱ្យបន្តអនុវត្តន៍វិធានការប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ចំនួន ៧ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី១៩ ខែសីហា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបន្តការគ្រប់គ្រង នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta ក្រោយការបិទខ្ទប់ ខេត្តជាប់ព្រំដែនជាមួយថៃ និងខេត្តសៀមរាបត្រូវបញ្ចប់ នៅម៉ោង២៣ និង៥៩នាទីយប់ថ្ងៃទី១២ ខែសីហានោះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: