អន្តរជាតិ
ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ ៤ បានស្រកផុតអស់ហើយ ចរាចរណ៍ក៏បើកឲ្យដំណើរការវិញដែរ
BY Khmernote Media
September 18, 2018
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា មកដល់ព្រឹកព្រលឹមថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ជំនន់ទឹកភ្លៀង ដែលបានហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតផ្លូវជាតិ និងស្ពានទាំងស្រុងហើយ។ អាជ្ញាធរក៏បានអនុញ្ញាតឲ្យធ្វើចរាចរឆ្លងកាត់ជាប្រក្រតីឡើងវិញផងដែរ៕
អត្ថបទ៖ សេម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

