កូវីដ-១៩
ក្រុមគ្រូពេទ្យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥នាក់ ក្រោយធ្វើតេស្តលើអាជីវករ និងប្រជាពលរដ្ឋ ដែលចេញ-ចូលញឹកញាប់នៅផ្សារដេប៉ូ
BY Khmernote Media
August 14, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៥ករណីហើយ សម្រាប់ការចុះទៅធ្វើតេស្ត អាជីវករនៅ ផ្សារដេប៉ូ រួមនឹងប្រជាពលរដ្ឋ ដែលចេញចូលផ្សារនេះជាញឹកញាប់ នៅក្នុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ។

គួរបញ្ជាក់ថា កាលពីព្រឹកមិញនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអោយបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ដែលបានចេញ-ចូល នៅផ្សារដេប៉ូ ញឹកញាប់ សូមអញ្ជើញមកយកសំណាកធ្វើតេស្ដរកវីរុសកូវីដ-១៩ នៅខាងមុខផ្សារដេប៉ូ ដើម្បីកាត់ផ្ដាច់ការចម្លងនៅក្នុងសហគមន៍ ៕


