កូវីដ-១៩

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៨,៦៤៤ ករណី និងមរណភាពថ្មីចំនួន ៣៦៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
August 17, 2021

ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៨,៦៤៤ ករណីបន្ថែមទៀត កាលពីល្ងាចថ្ងៃច័ន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ដែលជំរុញឱ្យចំនួនឆ្លងនៅក្នុងរលកថ្មីចុងក្រោយនេះកើនឡើងដល់ ២៧៩,៦៣០ ករណី។ ចំនួនសរុបនៅថ្ងៃច័ន្ទគឺធ្លាក់ចុះ ៩៣០ ករណី បើប្រៀបនឹងថ្ងៃអាទិត្យ ហើយក្នុងចំណោមករណីដែលបានកត់ត្រាទាំងអស់ មានករណីចំនួន ២,៤២២ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ ចំណែកឯអ្នកផ្សេងទៀតត្រូវបានរកឃើញនៅកន្លែងដាក់ដាច់ដោយឡែក ឬទីតាំងបិទខ្ទប់។

ជាមួយគ្នានេះផងដែរ ចំនួនអ្នកជាសះស្បើយសរុបបានកើនដល់ ១០៦,៩៧៧ ករណី បន្ទាប់ពីអ្នកជំងឺចំនួន ៤,៤៧៣ នាក់ បានប្រកាសពីជាសះស្បើយរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៦,១៤១ នាក់ បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៣៦៨ នាក់ ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ គួរឱ្យដឹងដែរថា ចាប់តាំងពីរលកទី៤ បានផ្ទុះឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមបានកត់ត្រាការឆ្លងចំនួន ២៧៩,៦៣០ ករណី ចេញពីទីក្រុងនិងខេត្តចំនួន ៦២ ទូទាំងប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: