កូវីដ-១៩
គិតត្រឹមថ្ងៃទី១៣ ខែសីហា កម្ពុជាបានរកឃើញកូវីដបំប្លែងថ្មី ដែលតា ចំនួន ៤៩៤ករណីហើយ មានតែខេត្ត៣នេះប៉ុណ្ណោះ ដែលមិនទាន់មានករណីកូវីដដែលតា
BY Khmernote Media
August 17, 2021
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្ត្រី ២៤៣នាក់)។

និងបានប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ២២ គិតត្រឹមថ្ងៃទី១៣ ខែសីហានេះ លើកលែងតែ៣ខេត្តប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ ដែលនៅមិនទាន់រកឃើញករណីដែលតានៅឡើយ។ សូមបងប្អូនបន្តអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានខ្ជប់ខ្ជួនបំផុត !
