ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តសៀមរាប បើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កេន QR Code ទប់ស្កាត់កូវីដ-១៩ ចំពោះអ្នកដំណើរចូលមកក្នុងខេត្តសៀមរាប នៅទាំង៣ច្រក

    BY Khmernote Media August 17, 2021
    អាជ្ញាធរខេត្តសៀមរាប បើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កេន QR Code ទប់ស្កាត់កូវីដ-១៩ ចំពោះអ្នកដំណើរចូលមកក្នុងខេត្តសៀមរាប នៅទាំង៣ច្រក

    សៀមរាប៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានដាក់ឲ្យដំណើរការឡើងវិញហើយ នូវទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កេន QR Code ទប់ប់ស្កាត់កូវីដ-១៩ ចំពោះអ្នកដំណើរចូលមកក្នុងខេត្តសៀមរាប នៅចំណុចព្រំប្រទល់ខេត្តសៀមរាប ចំនួន ០៣ទីតាំង គឺ ៖ ១-ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង នៃខេត្តកំពង់ធំ , ២- ព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ និង ៣- ព្រំប្រទល់ស្រុកស្រីស្នំ-ស្រុកចុងកាល់ នៃខេត្តឧត្ដរមានជ័យ ។

    ក្នុងឱកាសចុះត្រួតពិនិត្យមើលការបើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋមនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសសន៍ថា រាល់ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ស្កេនQR Code តែប៉ុណ្ណោះ ដើម្បីចំណេញពេលវេលា និងសុវត្ថិភាព គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទេ លើកលែងតែករណីសង្ស័យ និងសុំឲ្យមានការយោគយល់ពីអ្នកដំណើរទាំងអស់ ដែលបានធ្វើដំណើរឆ្លងកាត់ ឬឆ្លងចូលភូមិសាស្ត្រខេត្តសៀមរាប។ ឯកឧត្តម បន្តថា អ្នកដំណើរទាំងអស់ សូមចូលរួមសហការជាមួយក្រុមការងារ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ ។

    ឯកឧត្តមអភិបាលខេត្ត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ត្រូវតែប្រុងប្រយ័ត្នខ្លួន បើយើងរួមគ្នាអនុវត្តវិធានសុខាភិបាល ឲ្យបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព កុំឲ្យជំងឺនេះប៉ះដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង ដោយយើងរស់នៅតាមគន្លងថ្មី គឺ៣ការពារ និង ៣កុំ ជាដើម ។

    គួររំលឹកថា ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាប បានដំណើរការដំបូងនូវច្រកត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កេន QR Code ទប់ស្កាត់កូវីដ-១៩ ចំពោះអ្នកដំណើរចូលមកក្នុងខេត្តសៀមរាប នៅព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង នៃខេត្តកំពង់ធំ និង នៅថ្ងៃទី២០ ខែមីនានេះដែរ រដ្ឋបាលខេត្តសៀមរាប បានដាក់ឲ្យដំណើរការច្រកត្រួតពិនិត្យសុខភាពបឋមមួយកន្លែងទៀត នៅព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ និងបន្តមកទៀត ព្រំប្រទល់ស្រុកស្រីស្នំ-ស្រុកចុងកាល់ នៃខេត្តឧត្ដរមានជ័យ។ ការពិនិត្យសុខភាពបឋម និងការចុះឈ្មោះ ឬស្កែន QR Code គឺបានផ្តល់អត្ថប្រយោជន៍ និងធានាបាននូវប្រសិទ្ធភាព នៃការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយ: ៖ ១-ទទួលបានព័ត៌មានរបស់អ្នកដំណើរ, ២- ពិនិត្យសុខភាពបឋម ក្នុងករណីសង្ស័យឈានទៅយកសំណាក និងចត្តាឡីស័ក, ៣-ផ្តល់ព័ត៌មានច្បាស់លាស់ និងរហ័សដល់ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល និងទី៤- កាត់ផ្តាច់ប្រភពចម្លងទៅសហគមន៍ ៕

    Share This Post: