ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីជិត ៩,៦០០នាក់បន្ថែមទៀត កាលពីម្សិលមិញនេះ

    BY autoadmin August 18, 2021
    ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីជិត ៩,៦០០នាក់បន្ថែមទៀត កាលពីម្សិលមិញនេះ

    ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៩,៥៩៥ ករណី ចេញពីទីក្រុងនិងខេត្តចំនួន ៤០ កាលពីថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ ដែលជាការកើនឡើង ៩៥១ ករណី បើធៀបនឹងចំនួនសរុបកាលពីថ្ងៃច័ន្ទ។ នៅក្នុងចំណោមករណីដែលត្រូវបានកត់ត្រាទាំងអស់ មានករណីចំនួន ៤,៤៦៥ ករណី ត្រូវបានរកឃើញពីកន្លែងធ្វើចត្តាឡីស័ក និងតំបន់បិទខ្ទប់ ហើយក្រៅពីនោះត្រូវបានរកឃើញនៅក្នុងសហគមន៍។

    ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ថ្មីចំនួន ៣៣១ នាក់ ត្រូវបានកត់ត្រាចេញពីតំបន់ចំនួន ១២ ក្នុងនោះមាន ២៨៥ នៅទីក្រុងហូជីមិញ។ គួរឱ្យដឹងដែរថា ចាប់តាំងពីរលកថ្មីបានផ្ទុះឡើងនៅចុងខែមេសា ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ២៨៩,២៧៦ ករណី នៅក្នុងទីក្រុងនិងខេត្តចំនួន ៦២ របស់ខ្លួន។ ក្នុងចំណោមអ្នកជំងឺទាំងអស់នោះ មានអ្នកជំងឺ ១០៨,៥៣៤ នាក់ បានជាសះស្បើយ និង ៦,៤៣៧ នាក់ បានស្លាប់ដោយសារជំងឺនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: