កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 593នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 748នាក់
BY Khmernote Media
August 18, 2021
នៅថ្ងៃទី18 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 593នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 748នាក់ និងមានអ្នកបាត់បង់ជីវិត 12នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 87,190នាក់, ករណីជាសះស្បើយសរុប 82,666នាក់ និងស្លាប់សរុប 1,730នាក់៕
