ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ផ្សារដេប៉ូ ចុះបើកដំណើរការឡើងវិញនៅផ្លូវ១៨៨ និងផ្លូវ២២៣ បន្ទាប់ពីយកសំណាកលើបងប្អូនអាជីវករ និងប្រជាពលរដ្ឋ
BY Khmernote Media
August 18, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ផ្សារដេប៉ូទី១ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ និងរដ្ឋបាលប៉ុស្តិ៍នគរបាលសង្កាត់ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះបើកឲ្យដំណើរការឡើងវិញនៅផ្លូវ១៨៨ និងផ្លូវ២២៣ ភូមិ៦ ភូមិ៩ បន្ទាប់ពីយកសំណាករួមមក ក្នុងនោះដែលរដ្ឋបាលសង្កាត់ ក៏បាននាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនគ្រួសារដែលប្រឈមនឹងជំងឺកូវ-១៩ នៅភូមិ៩ ចំនួន ៣គ្រួសារ។ សូមអនុវត្តវិធានការ ៣កុំ ៣ការពារ ៕










ប្រភព៖ សាលាសង្កាត់ផ្សារដេប៉ូទី១