ខ្មែរណូត

ស្វែងរក

  • PR

    វត្តមាន Pizza Hut បង្ហាញពីការអភិវឌ្ឍន៍ សុវត្ថិភាពចំណីអាហារនៅកម្ពុជា

    BY Liny Chan August 18, 2021
    វត្តមាន Pizza Hut បង្ហាញពីការអភិវឌ្ឍន៍ សុវត្ថិភាពចំណីអាហារនៅកម្ពុជា

    មិនត្រឹមតែចូលរួមជាមួយ រដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រទេ តាមរយៈការបង្កើតការងារប្រមាណ ១០០០កន្លែងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ ក្រុមហ៊ុន Pizza Hut Cambodia បាននាំមកនូវចំណេះដឹង និងចំណេះធ្វើដែលទាក់ទងទៅនិងសុវត្ថិភាពចំណីអាហារដែលមានលក្ខណៈកំរិតស្តង់ដាកំរិតពិភពលោក មកចែករំលែកជូនបុគ្គលិកខ្លួនផ្ទាល់ និងផ្នែកពាក់ព័ន្ធដ៏ទៃផ្សេងទៀត។

    បន្ថែមពីនេះទៀត ក្រុមហ៊ុនបានធ្វើការសហការជិតស្និទ្ធិជាមួយ អ្នកផ្គត់ផ្គង់ សាច់ បន្លែ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីនាំជូនផលិតផល ដែលមានគុណភាពខ្ពស់ជូនអតិថិជិន។ ថ្មីៗនេះ Pizza Hut Cambodia បានធ្វើការជិតស្និទ្ធិជាមួយជាមួយកសិដ្ឋានក្នុងស្រុក ក្នុងការពង្រឺងគុណភាពដាំដុះបន្លែតាមលក្ខណៈស្តង់ដា ដោយទទួលបានវិញ្ញាបណ្ណប័ត្រ បញ្ជាក់អំពីសុវត្ថិភាព “ CAM GAP CERTIFICATE” ពីក្រសួងកសិកម្មផងដែរ។ ហើយបន្លែដែលមានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងហាង ភីហ្សាហាត់ ទាំងអស់នៅក្នុងប្រទេសកម្ពុជា។

    បន្ទាប់ពីបន្លែសុវត្ថិភាព Pizza Hut Cambodia បានធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ សំភារៈចំរោះទឹក ដែលប្រើប្រាស់ក្នុងហាងដែលមានលក្ខណៈស្តង់ដា អន្តរជាតិ និងមានការគ្រប់គ្រងគុណភាពទឹកជាប្រចាំ តាមរយៈការបញ្ជូនសំណាកទឹក ទៅពិនិត្យនៅមន្ទីរពិសោធនិ៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Pasteur Institute of Cambodia) ដើម្បីធានាថាគុណភាពទឹកដែលប្រើប្រាស់នៅក្នុងហាង Pizza Hut ទាំងអស់មានសុវត្ថិភាព ក៏ដូចជាគោរពទៅតាមគុណភាពស្តង់ដាជាតិ ស្តង់អន្តរជាតិរបស់ Pizza Hut International ផងដែរ។

    Share This Post: