ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យចុះយកសំណាកទាំងយប់លើបុគ្គលិក និងកម្មករបម្រើការងារនៅការដ្ឋានអគារ Morgan Tower កោះពេជ្រ ដែលសង្ស័យមានការឆ្លងជំងឺកូវីដ-១៩

    BY Khmernote Media August 19, 2021
    ក្រុមគ្រូពេទ្យចុះយកសំណាកទាំងយប់លើបុគ្គលិក និងកម្មករបម្រើការងារនៅការដ្ឋានអគារ Morgan Tower កោះពេជ្រ ដែលសង្ស័យមានការឆ្លងជំងឺកូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា លោកអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ និងសម្របសម្រួលជូនក្រុមគ្រូពេទ្យ(TYDA) ដើម្បីយកសំណាកនៅការដ្ឋានអគារ Morgan Tower ទីក្រុងកោះពេជ្រ។

    នៅល្ងាចថ្ងៃពុធ ១០កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន បានចុះពិនិត្យ និងសម្របសម្រួលជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TIDA) ដើម្បីយកសំណាកបុគ្គលិក និងកម្មករបម្រើការងារនៅការដ្ឋានអគារ Morgan Tower កោះពេជ្រ ដែលមានករណីសង្ស័យមានការឆ្លងជំងឺកូវីដ១៩៕

    Share This Post: