ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្ទុះកូវីដនៅកន្លែងបន្សាបថ្នាំញៀន “មណ្ឌលជីវីតថ្មីភ្នំបាក់” ក្នុងខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមាន ៦០១នាក់

    BY Khmernote Media August 19, 2021
    ផ្ទុះកូវីដនៅកន្លែងបន្សាបថ្នាំញៀន “មណ្ឌលជីវីតថ្មីភ្នំបាក់” ក្នុងខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមាន ៦០១នាក់

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុងសិរីសោភ័ណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត អញ្ជើញដឹកនាំកងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ ចុះពិនិត្យសំណាក និងដាក់វិធានការទប់ស្កាត់ ជនបន្សាបសារធាតុញៀន ដោយករណីរកឃើញវិជ្ជមានកូវីដ១៩ នៅមណ្ឌលស្តារនីតិសម្បទា ជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ។

    ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរហ័ស (Rapid Test) លើយុវជន យុវនារី កំពុងបន្សាបថ្នាំញៀននៅ មណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំនួន៦៦០នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦០១នាក់ មានស្រីចំនួន៣០នាក់។

    Share This Post: