ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចតាមប្រដេញចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ក្រោយពីធ្វើសកម្មភាពទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋតាមភូមិ

    BY Khmernote Media August 19, 2021
    សមត្ថកិច្ចតាមប្រដេញចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ក្រោយពីធ្វើសកម្មភាពទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋតាមភូមិ

    រាជធានីភ្នំពេញ៖ កម្លាំងល្បាតអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ បន្ទាប់ពីត្រលប់មកពីធ្វើសកម្មភាព ជិះម៉ូតូដើរ ទាក់សត្វឆ្កែរបស់ប្រជាពលរដ្ឋតាមភូមិ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ៣៖៥០នាទីទាបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរ វត្តទួល តាមបណ្ដោយ ផ្លូវបេតុង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

    បើតាមកម្លាំងសមត្ថកិច្ចល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានធ្វើការ ជិះម៉ូតូ ល្បាតក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ហើយពេលដែលកម្លាំងសមត្ថកិច្ច ជិះល្បាតដល់ត្រង់ចំណុចខាងមុខបុរីពិភពថ្មីផ្សារឈូកមាស តាមបណ្ដោយ ផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កម្លាំងសមត្ថកិច្ចក៏ជួបនិងជនសង្ស័យទាំងពីរនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា វ៉េវ RSX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1N-4273 ដោយមានដឹកឆ្កែមួយបាវធំនៅដាក់ខាងមុខម៉ូតូ និងបក្ខពួកចំនួនបួននាក់ទៀត ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក ដោយក្រុមជនសង្ស័យ បានជិះបណ្តើរគ្នាត្រឡប់មកពី ធ្វើសកម្មភាពទាក់ឆ្កែរបស់ប្រជាពលរដ្ឋតាមភូមិវិញ ខណៈពេលនោះកម្លាំងសមត្ថកិច្ចក៏ធ្វើការស្ទាក់ ដើម្បី ចាប់ឃាត់ខ្លួនតែក៏ត្រូវក្រុមជនសង្ស័យព្យាយាមជិះគេចខ្លួន ហើយកម្លាំងសមត្ថកិច្ចក៏ជិះដេញតាមពីក្រោយ រហូតទៅដល់ចំណុចកើតហេតុខាងលើ ទើបជនសង្ស័យទាំងពីរនាក់នោះបានដួលម៉ូតូ ហើយកម្លាំងសមត្ថកិច្ចក៏ធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ។ ចំណែកឯបក្ខពួកបួននាក់ ទៀត ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗដោយសុវត្ថិភាព។

    ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនទី១ (ជាអ្នកបើកម៉ូតូ)ឈ្មោះ អឿន លីហុង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ។ និងទី២ (ជាអ្នកធ្វើសកម្មភាពទាក់ឆ្កែ) ឈ្មោះ ណេត បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ។ វត្ថុតាងរួមមានម៉ូតូមួយគ្រឿង ឧបករណ៍សម្រាប់ទាក់ឆ្កែមួយកំផ្លេ និងសត្វឆ្កែ ដែលងាប់ចំនួន ៥ទៅ ៦ក្បាល។

    បច្ចុប្បន្នក្រោយ ពេលកើតហេតុទាំងពីរនាក់រួមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: