ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ ក្រុមគ្រូពេទ្យបន្តចុះយកសំណាកអាជីវករផ្សារ៧មករា ក្រោយមានការពាក់ព័ន្ធ​ជំងឺកូវីដ-១៩

    BY Khmernote Media August 19, 2021
    ព្រឹកនេះ ក្រុមគ្រូពេទ្យបន្តចុះយកសំណាកអាជីវករផ្សារ៧មករា ក្រោយមានការពាក់ព័ន្ធ​ជំងឺកូវីដ-១៩

    យោងតាមការបញ្ជាក់ពី លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២១​នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)​ បានចុះមកធ្វើការយកសំណាក​ អាជីវករផ្សារ៧មករា​ (ទល់មុខផ្សារទួលគោក)​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ ករណីពាក់ព័ន្ធ​អ្នកជំងឺម្នាក់បានទៅទិញម្ហូបនៅផ្សារ៧មករា​ អ្នកជំងឺខាងលេី ជាប្រភេទកូវីដ-១៩ បំប្លែងថ្មី​ អាល់ហ្វា (ALPHA)​។

    ពេលនេះ សមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យ ធ្វើការយកសំណាកប្រជាពលរដ្ឋនៅជុំវិញទីតាំងខាងលើ៕

    Share This Post: