ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Jack Ma ៖ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន អាចមានរយៈពេលដល់ទៅ ២០ ឆ្នាំ

    BY Khmernote Media September 20, 2018
    លោក Jack Ma ៖ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន អាចមានរយៈពេលដល់ទៅ ២០ ឆ្នាំ

    លោកមហាសេដ្ឋី Jack Ma បាននិយាយថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន គឺជាសង្គ្រាមដ៏ធំមួយ និងអាចមានរយៈពេលវែងទៀតផង។ ការថ្លែងដូចនេះត្រូវបានអគ្គនិយកក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអ៊ីនធឺណិត Alibaba រូបនេះថ្លែងក្នុងអំឡុងពេល ដែលលោកបើកសិក្ខាសិលាមួយបង្រៀនពីរបៀបធ្វើអាជីវកម្មទៅកាន់ក្រុមអ្នកវិនិយោគ កាលពីថ្ងៃអង្គាកន្លងទៅនេះ។ លោក Jack Ma បានបញ្ជាក់ច្បាស់ៗថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក មិនមែនកើតឡើងត្រឹមតែ ២០ ថ្ងៃ ឬ ២០ ខែនោះទេ តែវាអាចអូសបន្លាយដល់ទៅ ២០ ឆ្នាំ ឯណោះ។

    តាមន័យរបស់លោក Jack Ma គាត់ចង់បញ្ជាក់ថា បើទោះជាលោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវកាន់ដំណែងមួយអាណត្តិទៀត ឬលោកត្រូវចុះចេញពីតំណែងដ៏ដោយ តែសង្គ្រាមនេះនៅតែបន្តកើតមានទៀត។ គួរម្លឹកជូនថា រដ្ឋបាលរបស់លោក Donald Trump ទើបសម្រេចដំឡើងពន្ធលើផលិតផលរបស់ចិនរហូតដល់ ២៥% លើទំនិញដែលមានទំហំទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារនៅចុងឆ្នាំ ២០១៨ នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay