ព័ត៌មានជាតិ
ផ្សារក្រមួន ក្រោយសាលា អង្គអេង ត្រូវបិទផ្នែកទាំងមូលរយៈពេល ០៤ថ្ងៃ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩
BY Khmernote Media
August 19, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ផ្សារក្រមួន ក្រោយសាលា អង្គអេង បិទផ្នែកទាំងមូលផ្សារក្រមួនអង្គអេងរយៈពេល ០៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគរយៈពេល ៤៨ម៉ោង។ ទីតាំងខាងលើកំពុងរង់ចាំមើលលទ្ធផលនៃកាវិភាគមេរោគ និងមានចំណាត់ការបន្ត។

សូមបងប្អូនដែលរស់នៅ និងពាក់ព័ន្ធទីតាំងខាងលើ បង្កើនការប្រុងប្រយ័ត្ន និងតាមដានសុខភាព ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាល។ សូមអរគុណ!
