ព័ត៌មានជាតិ
ព្រឹកនេះ ក្រុមគ្រូពេទ្យបានចុះយកសំណាក ប្រជាពលរដ្ឋរស់នៅ ម្ដុំផ្សារសេរីភាព និងផ្សារឌុយមិច ដែលមានពាក់ព័ន្ធករណីជំងឺកូវីដ-១៩
BY Khmernote Media
August 19, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា មានករណីមេរោគ កូវីដ-១៩ ប្រភេទ Delta ដែលស្ថិតក្នុងខណ្ឌ៧មករា។ ព្រឹកនេះវេលាម៉ោង១០ និង០០នាទី ក្រុមគ្រូពេទ្យបានចុះយកសំណាក ប្រជាពលរដ្ឋដែលរស់នៅ ម្ដុំផ្សារសេរីភាព និងផ្សារឌុយមិច ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រោយតំបន់នោះមានពាក់ព័ន្ធករណីជំងឺកូវីដ-១៩។

អាជ្ញាធរបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ពន័្ធនឹងទីតាំងខាងលើ សូមមេត្តាតាមដានសុខភាពរបស់ខ្លួនរយៈពេល២១ថ្ងៃ ដើម្បីសុវត្ថិភាព និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!
