ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ករណីដំបូងនៅខេត្តស្ទឹងត្រែង អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ២នាក់ បានជាសះស្បើយ ក្រោយសម្រាកព្យាបាលអស់រយៈពេល ២២ថ្ងៃ

    BY Khmernote Media August 19, 2021
    អបអរសាទរ! ករណីដំបូងនៅខេត្តស្ទឹងត្រែង អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន ២នាក់ បានជាសះស្បើយ ក្រោយសម្រាកព្យាបាលអស់រយៈពេល ២២ថ្ងៃ

    ខេត្តស្ទឹងត្រែង៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ មន្ទីរពេទ្យខេត្តស្ទឹងត្រែង បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ ដែលជាអ្នកជំងឺមានផ្ទុកកូវីដ-១៩ ប្រភេទថ្មី (Delta) ដែលបានសម្រាកព្យាបាល នៅមណ្ឌលចត្តាឡីស័កកម្រិត២ សាលាគរុកោសល្យភូមិភាគស្ទឹងត្រែង បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានសម្រាកព្យាបាលអស់រយៈពេល ២២ថ្ងៃ។

    អ្នកជំងឺទាំង២នាក់នេះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្ទឹងត្រែង អនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះផងដែរ នឹងបានណែនាំអោយធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព និងអនុវត្តវិធានការណ៍សុខាភិបាល ៣ការពារ និង៣កុំ ។

    សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ អ្នកជំងឺដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែង មានចំនួន ៤៩៧នាក់ និងអ្នកកំពុងព្យាបាលមានចំនួន ២៨៨នាក់ ក្នុងនោះមានប្រភទDelta ចំនួន ០៧នាក់ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: