លោកយាយរើសបានដុំដែកមួយដុំយកឲ្យចៅលេងអស់៣ឆ្នាំ ក្រោយមកទើបដឹងថា វាជាគ្រាប់បែកដៃ (មានវីដេអូ)
ចិន៖ លោកលាយម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគាត់បានដឹងថា ដុំដែកមួយដុំ ដែលគាត់បានឲ្យចៅរបស់គាត់លេងកាលពី៣ឆ្នាំមុននោះគឺជាគ្រាប់បែកដៃ។ លោកយាយរូបនេះមានឈ្មោះថា Zhang រស់នៅក្នុងក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន។ លោកយាយបានរម្លឹកថា កាលពី៣ឆ្នាំមុន នៅពេលដែលគាត់ទៅជីករណ្ដៅដាំដើមឈើនៅខាងក្រោយផ្ទះរបស់គាត់ ស្រាប់តែគាត់បានឃើញដុំដែកមួយដុំ ហើយដោយមិនដឹងថាដុំដែកនោះជាអ្វី និងមើលទៅវាមានរាងស្អាតនោះ ក៏បានយកវាមកអោយចៅរបស់គាត់លេង។
ហើយចៅរបស់គាត់ក៏បានយកដុំដែកនោះមកលេងជាធម្មតា តែវាមិនផ្ទុះអ្វីនោះទេ។ ទើបតែពេលថ្មីៗនេះ ពេលមានអាជ្ញាធរចុះមកតំបន់ដែលគាត់រស់នៅ លោកយាយាក៏បានសាកសួរគេថា តើដុំដែកមួយដុំជាអ្វី? ហើយខាងអាជ្ញាធរក៏បានប្រាប់ថា វាជាគ្រាប់បែកដៃ ហើយវាអាចផ្ទុះបានគ្រប់ពេលវេលា។ បន្ទាប់ពីដឹងការពិតនេះលោកយាយ បានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគាត់បានរស់នៅជាមួយនឹងគ្រោះថ្នាក់នេះអស់រយៈពេល ៣ ឆ្នាំមកហើយ តែសំណាល្អគ្រាប់បែកនោះមិនទាន់ផ្ទុះ។ ចុងក្រោយខាងអាជ្ញារបានឲ្យក្រុមអ្នកជំនាញធ្វើការបំផ្ទុះគ្រាប់បែកនោះ និងបានធ្វើការអប់រំប្រជាពលរដ្ឋនៅតំបន់កើតហេតុខាងលើឲ្យបានស្គាល់និងយល់ច្បាស់ពីគ្រឿងផ្ទុះផ្សេងៗ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark




