ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនៅក្នុងប្រទេសវៀតណាម បានហក់ឡើងដល់ជាង ១០,០០០ ករណីក្នុងមួយថ្ងៃ កាលពីម្សិលមិញនេះ
- BY
- autoadmin
- August 20, 2021
ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ១០,៦៣៩ ករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុននោះទេ ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ជាលើកដំបូងកាលពីឆ្នាំមុន។ ក្នុងនោះមានតំបន់ចំនួន ៣ បានកត់ត្រាករណីច្រើនជាងគេ គឺទីក្រុងហូជីមិញមាន ៤,៤២៥ ករណី, ខេត្តប៊ិញដួងមាន ៣,២៥៥ ករណី និងខេត្តដុងណៃមាន ៦៥៧ ករណី។

តួលេខសរុបនៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើឱ្យចំនួនសរុបនៃការឆ្លងជំងឺ COVID-19 របស់ប្រទេសវៀតណាមមានចំនួន ៣១២,៦១១ ករណី (៣០៨,៥៥៩ ករណី នៅក្នុងរលកឆ្លងទី៤) ដែលស្មើនឹង ៣,១៨០ ករណី ក្នុងចំណោមមនុស្ស ១ លាននាក់។ ករណីស្លាប់ថ្មីចំនួន ៣៦០ ករណី ក៏ត្រូវបានគេកត់ត្រាផងដែរ ដែលធ្វើឱ្យចំនួនមរណភាពដោយសារជំងឺ COVID-19 មានសរុបដល់ ៧,១៥០ ករណី។ ទន្ទឹមនឹងនេះដែរ មនុស្សចំនួន ៥,០០០ នាក់ បានប្រកាសថាបានជាសះស្បើយ និងរំសាយចេញពីកន្លែងព្យាបាល ដែលធ្វើឱ្យចំនួនសរុបការជាសះស្បើយ មានរហូតដល់ ១២០,០៥៩ ករណី គិតមកទល់នឹងពេលនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






