ផ្អើលទាំងព្រឹក! អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ហើយឆេះរាលដល់ផ្ទះចំនួន០២លែ្វងទៀតនៅខណ្ឌបឹងកេងកង និងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់ចុះជួយនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៦ និង២០នាទីព្រឹក ថៃ្ងព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះលេខ៤E ផ្លូវ៤០៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

– ម្ចាស់ទីតាំងឈ្មោះ:Chen You Bing ភេទ ប្រុស អាយុ ៥១ ឆាំ្ន ។
- មុខរបរ: អាជីវករលក់គ្រឿងអគិ្គសនី ។
- ប្រភេទសំណង់ៈ ផ្ទះលែ្វង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ចំនួន ០១ លែ្វង ។
– ខូចខាតសំភារះ : ឆេះគ្រឿងអគ្គិសនីដែលស្តុបទុកក្នុងទីតាំងកើតខាងលើប្រហែល ៦៥% នឹងបានបណ្តាលអោយឆេះរាលដល់ផ្ទះចំនួន០២លែ្វង ។
- ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: ឈ្មោះ ឌួង ចាន់សត្យា ភេទ ប្រុស អាយុ ៣៣ ឆាំ្ន ជាមន្រី្តអគិ្គភ័យ ។
- មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគិ្គសនី ។
- រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ១២ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៦ រថយន្ត ស្មេីនឹង ១៤៤ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា: ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត សើ្មនឹង ០៦ ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅវេលាម៉ោង ០៨:៤០ នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល ។
