ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញនិងដកហូតអាល់កុលក្លែងក្លាយបានប្រមាណជិត ១តោន

    BY Khmernote Media August 20, 2021
    មន្ត្រីជំនាញ រកឃើញនិងដកហូតអាល់កុលក្លែងក្លាយបានប្រមាណជិត ១តោន

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ខណៈពេលដែលមន្ត្រី ក.ប.ប. ប្រចាំសាខាខេត្តបន្ទាយមានជ័យបានកំពុងចុះប្រតិបត្តិការឃ្លាំពិនិត្យទីផ្សារក៏ប្រទះឃើញសកម្មភាពឈ្មួញកំពុងតែជញ្ជូនទំនិញចេញពីមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន។ ដោយមានការសង្ស័យ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ និងយកគំរូអាល់កុលមួយចំនួនមកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច។

    តាមលទ្ធផលនៃការវិភាគបានបង្ហាញថាអាល់កុលនោះគឺជាអាល់កុលក្លែងក្លាយ (មេតាណុល) បន្ទាប់មកមន្ត្រីជំនាញក៏បានដកហូតយកអាល់កុលចំនួន ៩៦០លីត្រ មករក្សាទុក ដើម្បីដោះស្រាយទៅតាមនីតិវិធី ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: