ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញអ្នកវិជ្ជមាន កូវីដ-១៩ នៅផ្សារបឹងទំពុន សូមអ្នកឧស្សាហ៍ចេញចូលផ្សារនេះតាមដានសុខភាពខ្លួនឯង

    BY Khmernote Media August 20, 2021
    រកឃើញអ្នកវិជ្ជមាន កូវីដ-១៩ នៅផ្សារបឹងទំពុន សូមអ្នកឧស្សាហ៍ចេញចូលផ្សារនេះតាមដានសុខភាពខ្លួនឯង

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះថា បានរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ នៅផ្សារបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ អាជ្ញាធរសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ព័ន្ធទីតាំងខាងលើ សូមបង្កើនការប្រុងប្រយ័ត្ន និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ។

    គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 88,242នាក់, ករណីជាសះស្បើយសរុប 83,851នាក់ និងស្លាប់សរុប 1,762នាក់៕

     

    Share This Post: