ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាភិបាលជប៉ុនសំរេចដាក់ខេត្តចំនួន៧ ទៀតទៅក្នុងភាពអាសន្នចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកញ្ញា បងប្អូនខ្មែរទាំងអស់កំពុងនៅជប៉ុន បើមានបញ្ហាណាមួយអាចទាក់ទងលេខទូរស័ព្ទមួយខ្សែនេះបាន

    BY Khmernote Media August 20, 2021
    រដ្ឋាភិបាលជប៉ុនសំរេចដាក់ខេត្តចំនួន៧ ទៀតទៅក្នុងភាពអាសន្នចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកញ្ញា បងប្អូនខ្មែរទាំងអស់កំពុងនៅជប៉ុន បើមានបញ្ហាណាមួយអាចទាក់ទងលេខទូរស័ព្ទមួយខ្សែនេះបាន

    ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា រដ្ឋាភិបាលជប៉ុនបានសំរេចដាក់ខេត្តចំនួន ៧ ទៀត (Ibaraki, Tochigi, Gunma, Shizuoka, Kyoto, Hyogo និង Fukuoka ) ទៅក្នុងភាពអាសន្ន ហើយចូលជាធរមាននៅថ្ងៃសុក្រទី ២០ ខែសីហា នេះ។

    បន្ថែមពីលើទីក្រុងតូក្យូ, ខេត្ត Kanagawa, Saitama, Chiba, Osaka និង Okinawa ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta មានការកើនឡើងខ្ពស់ ហើយតម្រូវការសេវាកម្មសុខាភិបាល ពិសេសតម្រូវការស្នាក់នៅមន្ទីរពេទ្យក៏កើនឡើងខ្ពស់។ ខេត្តទាំង១៣នដះ នឹងឋិតនៅក្នុងភាពអាសន្នរហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។

    ក្នុងករណីបងប្អូនចង់ប្រឹក្សាយោបល់ សូមទាក់ទង៖ ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤៕

    Share This Post: