ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញករណីវិជ្ជមានមេរោគកូវីដ-១៩ ប្រភេទ Delta នៅការដ្ឋានសាងសង់ បុរីមួយកន្លែងក្នុងខណ្ឌដង្កោ

    BY Khmernote Media August 21, 2021
    រកឃើញករណីវិជ្ជមានមេរោគកូវីដ-១៩ ប្រភេទ Delta នៅការដ្ឋានសាងសង់ បុរីមួយកន្លែងក្នុងខណ្ឌដង្កោ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា រកឃើញករណីវិជ្ជមានមេរោគកូវីដ-១៩ ប្រភេទ Delta នៅការដ្ឋានសាងសង់ បុរី ប្រាយ ឡាញ រៀលអ៊ីស្ទេត ឯ.ក (BOREY BRIGHT LINE REALESTATE CO.,LTD) ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក នៅថ្ងៃទី២០ សីហា ២០២១ 🕥វេលាម៉ោង ១០:៣០ នាទី ហើយទីតាំងខាងលើត្រូវបានបិទ រយៈពេល ២១ថ្ងៃ ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដល់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបាន ទៅទីតាំងខាងលើ សូមមេត្តា តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    Share This Post: